2022/11/30 at 4:37 AM
Banner Top
រំភើបជំនួស! រដ្ឋាករទឹកស្វយ័តភ្នំពេញ សម្រេចមិនយកថ្លៃប្រើប្រាស់ទឹករយ:ពេល៣ខែ ពីកម្មករ កម្មការនី និងសិស្ស និស្សិតនៅតំបន់ក្រហម

ភ្នំពេញ: តបនឹងយោងតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយឱ្យរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្ដល់ការអនុគ្រោះថ្លៃទឹក ដល់ កម្មករ កម្មការិនី សិស្ស និស្សិត កំពុង ស្នាក់នៅក្នុងតំបន់បិទខ្ទប់ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋាន ផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន ៨៧០ទីតាំង ដែលបានចុះបញ្ជីជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ។

ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអាន សេចក្តីជូនដំណឹងដែលមានភ្ជាប់នៅផ្នែកខាងក្រោមនេះ÷

សេចក្តីជូនដំណឹងរបស់រដ្ឋករទឹកស្វយ័ត

ប្រភព៖ Khmerload

Banner Content

Related Article

0 Comments

Leave a Comment