2022/12/07 at 4:06 PM
Banner Top
ខ្លោចចិត្ត! បុរសម្នាក់ចេញពីធ្វើការមក ឃើញដំបូលផ្ទះខ្លួនធ្លាក់ខ្ទេច ព្រោះខ្យល់កន្ត្រាក់ម្សិលមិញ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ សង្កេតមើលឃើញថាអាកាសធាតុនៃតំបន់ខ្លះនៃប្រទេសកម្ពុជាគឺមានលក្ខណៈមិនអំណោយផលប៉ុន្មាននោះទេ ដោយមានភ្លៀងធ្លាក់សស្រាក់សស្រាំផង បូករួមទាំងខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំងផងដែរ។

ស្របពេលម្សិលមិញនេះ បុរសម្នាក់ដែលមានគណនីហ្វេសប៊ុក Na Roth បានរៀបរាប់ពីទុក្ខលំបាកដែលខ្លួនបានជួបដោយសារតែខ្យល់កន្រ្តាក់បានបំប៉ើងដំបូលផ្ទះរបស់ខ្លួន រហូតហោះទៅលើថ្នល់ ដែលសារខ្លីរបស់លោកមានអត្ថន័យថា៖មានទុក្ខធំហើយ ចេញពីធ្វើការមកផ្ទះស្រាប់តែឃើញដំបូលស័ង្កសីយ៉ាងធំនៅលើថ្នល់ ខ្ញុំក៏បានសួរអ្នកជិតខាងថាដំបូលផ្ទះអ្នកណាហោះធ្លាក់មកដោយមិនដឹងថាជាដំបូលផ្ទះខ្លួនឯងនេាះទេ លុះដល់ពេលចូលក្នុងផ្ទះបានដឹងថាជាដំបូលផ្ទះខ្លួនឯងស្លុតចិត្ត កូវីតរកលុយមិនបានផងចឹងមានតែយកមេឃធ្វើដំបូលហើយ សង្ឃឹមថាលែងមានភ្លៀងចុះចាំមានលុយធ្វើហើយចាំភ្លៀងបើមិនចឹងទេមានតែគេងហាលភ្លៀងហើយ ឱខ្យល់អើយធ្វើបាបខ្ញុំហើយមហាវេទនា

យ៉ាងណាមិញ មហាជនក៏សម្តែងពីអារម្មណ៍អាណិតដល់បុរសរូបនេះ ដែលត្រូវមកជួបរឿងស៊យបែបនេះ ជួនជាពេលនេះកម្ពុជាកំពុងតែស្ថិតក្នុងវិបត្តិជំងឺឆ្លងកូវិដ១៩ផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

បុរសដែលត្រូវរងគ្រោះដោយសារខ្យល់កន្ត្រាក់
បុរសដែលត្រូវរងគ្រោះដោយសារខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់
ដំបូលស័ង្កសីត្រូវបំប៉ើង ដោយខ្យល់កន្ត្រាក់

ប្រភព៖ Khmerload

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ស្អាតហើយចិត្តល្អទៀត! Taew ខំលក់បន្តោងយ័ន្តព្រះម៉ែនាគី​ ដើម្បីយកលុយទៅបរិច្ចាគដល់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ
ត្រៀមរាប់លុយ! ចាប់ពី​ព្រឹកនេះ​រហូត​ដល់​ថ្ងៃ​ដាក់​បិណ្ឌ​ ឆ្នាំ​ទាំង​៨នេះ មាន​ង៉ូ​វ​ហេង​ល្អ​ លុយ​ហូរ​មក​គ្រប់ទិស
តិចអត់ដឹង! តារាសម្ដែង ៥ដួង ចាប់អាជីពជាតារាម៉ូដែល មុនប្រឡូកក្នុងវិស័យភាពយន្ត
តិចអត់ដឹងចុះ!  យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ទូទាំងប្រទេស ចាប់ផ្ដើមពីស្អែកទៅហើយ
ក្តៅៗ! ចាប់​ខ្លួន​ជនសង្ស័យ​​​ម្នាក់​​​ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​យុវតី​សិស្សសាលា​ស្រស់​ស្អាតម្នាក់ យ៉ាងសាហាវ
telegram : 066 74 3388