2022/12/10 at 4:25 PM
Banner Top
មិនធម្មតា! ស្ត្រីម្នាក់​ឆ្លង​ទន្លេម្ដង​បានកូន ៩​នាក់ ផ្អើលអស់បណ្ដាញសង្គម

កាល​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ប្រទេស Mali នៃ​អាហ្វ្រិក​ខាង​លិច​បាន​ផ្ដល់​ដំណឹង​ថា នារី​ឈ្មោះ Halima Cisse អាយុ២៥​ឆ្នាំ ដែល​រស់​នៅ​តំបន់​ក្រី​ក្រ​មួយ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស Morocco កាល​ពី​ថ្ងៃ​ទី ៣០ ខែ​មីនា​ដើម្បី​ថែទាំ​សុខភាព​ផ្ទៃ​ពោះ​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​ជាង​មុន។​ នៅ​ពេល​ទើប​មក​ដល់ វេជ្ជបណ្ឌិត​ជឿជាក់​ថា នាង​ពពោះ​កូន​តែ​៧​នាក់​ប៉ុណ្ណោះ។

យ៉ាងណាក្ដី នៅ​ពេល​សម្រាល​កូន​កាល​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា​នេះ​ គឺ​នាង​បាន​កើត​ដល់​ទៅ ៩​នាក់ ដោយ​ក្នុង​នោះ​មាន​ស្រី​៥ និង​ប្រុស​៤។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល Mali បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស Morocco ដើម្បី​សួរ​សុខ​ទុក្ខ​អ្នក​ម្ដាយ​​កូន​៩​រូប​នេះ។

ទោះ​បី​ជា​សុខភាព​បាន​ល្អ​ហើយ​មែន​ពិត តែ​អ្នក​ម្ដាយ​នេះ​មិន​បាន​កើត​តាម​ធម្មជាតិ​ឡើយ ដោយ​ត្រូវ​វះ​ទើប​យក​កូន​ចេញ​អស់។ នេះ​គឺ​ជា​ហេតុការណ៍​ដ៏​កម្រ​ដែល​មិន​សូវ​កើត​ឡើង​ សម្រាប់​ការ​ឆ្លង​ទន្លេ​ម្ដង​បាន​កូន​៩​នាក់​បែប​នេះ៕

ប្រភព៖ vnexpress 

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

ខេត្តគំរូ! មហាជននាំគ្នាសាទរព្រាត ក្រោយឃើញរូបទង់ជាតិខ្មែររំលេចតាមដងវិថី ជំនួសប៉ាណូផ្សាយស្រា
ផ្អើលពេញបណ្ដាញសង្គម! ម៉េង កែវពេជ្ជចិន្ដា ប្រលះអ្នកយកចម្រៀងខ្លួនទៅច្រៀង cover មិនដាក់ឈ្មោះគាត់ជាម្ចាស់ តែបែរជាទៅដាក់ថាមរតដើម
រំជួលចិត្ត! ពីក្មេង “កាយរកអាហារតាមធុងសំរាមដើម្បីរស់” ពេលនេះជីវិតផ្លាស់ប្តូរទាំងស្រុង ព្រោះបុរសចិត្តធម៌ម្នាក់នេះ
អត់ចេះចប់! ម៉ូលីកា ស្រែកយំលែងខ្មាសគេ ក្រោយចាប់បានប្ដីលួចមានស្រីក្រៅជាលោកទី២(មានវីដេអូ)
ពិរោះណាស់!  ព្រះនាង ជេនណា ច្រៀងចំរៀងថៃ លាយចិន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង(មានវីដេអូ)
telegram : 066 74 3388