2022/12/01 at 2:29 PM
Banner Top
ស្នេហ៍អស់និស្ស័យ! ក្រោយទាក់ទងគ្នាបាន ៤ឆ្នាំ Jungwoon ប្រកាសចែកផ្លូវជាមួយសង្សារ

កូរ៉េខាងត្បូង៖ គួឲ្យសោកស្ដាយក្រោយទាក់ទងគ្នាបានបួនឆ្នាំ ពេលនេះតារាចម្រៀងប្រចាំក្រុម Nine Muse លោក Jungwoon បានសម្រេចចិត្តចែកផ្លូវគ្នាដើរជាមួយកញ្ញា Kyungri ហើយ ក្រោយអ្នកទាំងពីរនៅឆ្ងាយគ្នាមួយរយៈ។

យោងតាមការចុះផ្សាយរបស់ Koreaboo បានបង្ហើបឲ្យដឹងថាពួកគេទាំងពីរបានប្រកាសថាមានចំណងស្នេហ៍ជាមួយគ្នាឲ្យមហាជនបានដឹងនៅកំឡុងដើមឆ្នាំ ២០១៧។ ក្រោយទាក់ទងគ្នាមកដល់ឆ្នាំ ២០២០ លោក  Jungwoon មានភារកិច្ចជាប់ខ្លួនមួយគឺត្រូវធ្វើជាទាហានបម្រើជាតិរយៈពេលយូរ បើទោះបីជាត្រូវទៅធ្វើជាទាហាន មែនពិតតែទំនាក់ទំនងពួកគេហាក់នៅដូចដើមធម្មតា ពោលគឺនៅឆាត ខលរកគ្នាតាមរលកធាតុអាកាសជាធម្មតា។

យ៉ាងណាមិញ ដំណឹងដ៏រំជួលមួយក៏បានបែកធ្លាយឡើង ក្រោយម្ចាស់ផលិតកម្មចេញមុខមកបញ្ជាក់ច្បាស់ៗ ថា Jungwoon និងកញ្ញា Jungwoon សម្រេចថាបែកគ្នាជាផ្លូវការហើយ៕  

Jungwoon និងកញ្ញា Jungwoon 
Jungwoon និងកញ្ញា Jungwoon 
Banner Content

Related Article

0 Comments

Leave a Comment