2022/12/07 at 4:40 PM
Banner Top
ក្ដៅៗ! កម្មករជាង ១២០០នាក់ តម្រូវឱ្យ ត្រូវទៅធ្វើតេស្តក្រោយរដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកបណ្តោះអាសន្ននូវរោងចក្រ​ សហគ្រាសចំនួន ០៤

តាកែវ៖ នៅព្រឹកថ្ងៃទី ០៣ ខែឧសភានេះ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេច ស្ដីពីការការផ្អាកជាបណ្តោះអាសន្ននូវរោងចក្រ​ សហគ្រាសចំនួន ០៤ ដែលជាតំបន់មានអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

យោងតាម អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្ដោះអាសន្ននូវចង្វាក់ផលិតកម្មក្រុមហ៊ុនចំនួន៤ រួមមាន៖

១. ក្រុមហ៊ុន ភីវី អ៊ុនដាសស្រ្ទី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន ៧៦៤ នាក់ក្នុងនោះស្រី៥៣៣នាក់។

២. ក្រុមហ៊ុនហួរ លីមី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៤០នាក់ ក្នុងនោះស្រី៨៧នាក់។

៣. ក្រុមហ៊ុនលូន វៃ ថេកស្តាយ ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៩នាក់ ក្នុងនោះ ស្រី០៨នាក់។

៤. ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីង ឯ.ក មានកម្មករកម្មការិនី សរុបចំនួន ២៧៨ នាក់ ក្នុងនោះស្រី១៩៥ នាក់។ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

អាស្រ័យហេតុដូចនេះ  និយោជក និយោជិត និងកម្មករ កម្មការិនីទាំង៤ក្រុមហ៊ុន មានកាតព្វកិច្ចសហការចូលរួមផ្តល់ សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ចំពោះនិយោជកនៃក្រុមហ៊ុនទាំង៤នេះ ត្រូវចូល
រួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាក។

ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពឃុំពត់សរ ឬមន្ទីរពេទ្យបង្អែកស្រុកបាទី។ ក្នុងករណីកម្មករ កម្មការិនី ឬបងប្អូនណាខកខានមិនបានទៅផ្តល់វត្ថុសំណាក តាមកាលកំណត់ត្រូវទៅផ្តល់សំណាក នៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅក្បែរលំនៅស្ថាន។

គួរជម្រាបថា បន្ទាប់ពីបានយកសំណាករួច និយោជក និយោជិត និងកម្មករ កម្មការិនី នៃក្រុមហ៊ុនទាំង៤ ត្រូវធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល៕

សូមអានសេចក្ដីលម្អិតខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Banner Content

Related Article

0 Comments

Leave a Comment