2022/12/08 at 6:19 AM
Banner Top
ព្រាប សុវត្ថិ ឧបត្ថម្ភថវិកា ដល់ភរិយារបស់កវីនិពន្ធលោក ជុំ ប៊ុនធឿន ៤លានរៀល ក្រោយជាពីជំងឺកូវីដ មកជួបជំងឺរលាកសួតធ្ងន់ធ្ងរវិញ

ភ្នំពេញ៖ កន្លងមកកំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ បានបានរួមចំណែកធ្វើការងារមនុស្សធម៍ជួយដល់ប្រជាជនកម្ពុជាជាច្រើន ដែលទឹកចិត្តលោកត្រូវ បានដក់ជាប់នៅក្នុងបេះដូងមហាជនគ្រប់ៗរូបផងដែរ។

ដោយឡែក កាលពីម្សិលមិញ តារាប្រុសរូបនេះ បានបរិច្ចាគថវិកាចំនួន៤លានរៀល លោកស្រី ប្រាក់ ផល្លី ត្រូវជាភរិយារបស់កវីនិពន្ធលោក ជុំ ប៊ុនធឿន ដែលទើបតែជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យរុស្សីបន្ទប់សង្គ្រោះបន្ទាន់ ដើម្បីព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងរ។

យ៉ាងណាមិញ អ្នកគាំទ្រ និងមហាជនបាននាំគ្នាកោតសរសើរអំពីទឹកចិត្តរបស់ តារាជើងចាស់រូបនេះ ដែលបានរួមចំណែកជួយដល់ ភរិយាកវីនិពន្ធជើងចាស់ ដែលកំពុងតែមានបញ្ហាសុខភាពផងដែរ៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖https://t.me/pshop1998

សូមចូលទស្សនារូបភាពខាងក្រោម៖

ភរិយា និងលោក ព្រាប សុវត្ថិ 
លោក ជុំ ប៊ុនធឿននិង លោកស្រី ប្រាក់ ផល្លី
  លោកស្រី ប្រាក់ ផល្លី
Banner Content

Related Article

0 Comments

Leave a Comment