2022/11/29 at 11:57 PM
Banner Top
ទំនុកចិត្តបីប្រភេទរបស់យើង ជួយឲ្យខ្លួនឯងរស់នៅដោយមានភាពជឿជាក់

វដ្តនៃការរស់នៅមានតែ ញ៉ាំ ហើយ គេង រួចក៏ធ្វើការ ហើយក៏ញាំ។ តែដើម្បីទទួលបានជីវិតមួយដែលមានផាសុខភាពហើយទំនុកចិត្តនៃរស់នៅកាន់តែប្រសើរ មិនមិនគ្រប់គ្នាសុទ្ធតែដឹងនោះទេ។ រៀនរស់នៅជាមួយអ្វីដែលយើងមានហើយ ព្យាយាមស្វែងរកបន្ថែមទៀតនូវចំណុចបន្ថែមដើម្បីជាឈ្នាន់មួយដៅទិសដៅយើងឲ្យកាន់តែល្អប្រសើរ។

បើអ្នកមានភាពជឿជាក់លើខ្លួនឯងនៅបីចំណុចនេះ នោះមានន័យថាជីវិតអ្នករស់នៅដោយសប្បាយចិត្ត ៨០%ហើយ ហើយភាពជឿជាក់នោះរួមមាន៖

១.មានទំនុកចិត្តចំពោះលើសម្រស់ខ្លួនឯង

រូបតំណាង

មិនមែនមានន័យថាអ្នកត្រូវតែមានស្បែកសរ មុខម៉ត់រលោង កំពស់ជាស្តង់ដារស្រីស្អាត ទើបអាចជឿជាក់លើសម្រស់ខ្លួនឯងនោះទេ។ នៅទីនេះយើងចង់បានន័យថាត្រូវចេះរៀបចំខ្លួនឲ្យបានសមប្រកប ប្រកបដោយភាពឆ្លាតវៃ ធ្វើយ៉ាងណាឲ្យសមភ្នែកមនុស្សជុំវិញខ្លួន។កាលណាយើងមានភាពជឿជាក់លើខ្លួនឯងហើយ វាក៏របៀបដែលជំរុញឲ្យអ្នកចេះស្រឡាញ់ខ្លួនឯងច្រើនឡើងៗ មានទំនុកចិត្ត និងសប្បាយចិត្តនូវអ្វីដែលខ្លួនមានពីកំណើត។

២.ទំនុកចិត្នៃការរស់នៅជាប្រចាំ

រូបតំណាង

ចូរធ្វើអ្វីដែលអ្នកចង់ធ្វើ ធ្វើអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នក កុំព្យាយាមធ្វើដើម្បីតែផ្គាប់ចិត្តអ្នកដទៃ ព្រោះអ្វីដែលអ្នកកំពង់ធ្វើរាល់ថ្ងៃវាកំពុងជំរុញអ្នកឲ្យទៅរកក្ដីសុបិន្តមួយយ៉ាងពិតប្រាកដ។ទំនុកចិត្តដែលអ្នកវាក៏ធ្វើឲ្យអ្នកមានភាពសប្បាយរីករាយក្នុងជីវិតរស់នៅប្រចាំថ្ងៃដែរ។

៣.ទំនុកចិត្តលើខ្លួនឯង 

រូបតំណាង

មានភាពជឿជាក់លើខ្លួនឯងប៉ុន្មានភាគរយ?សួរខ្លួនរាល់ថ្ងៃ ព្យាយាមស្វែងរកចំណុចខ្លាំងនិងចំនុចខ្សោយរបស់យើងឲ្យឃើញ។រៀនពីមនុស្សជុំវិញខ្លួនឲ្យបានច្រើន ការមានទំនុកចិត្តលើខ្លួនឯងគឺពិតជាមានសារៈសំខាន់ណាស់ វាជាអ្វីដែលអ្នកទទួលបានពីទំនុកចិត្តទាំងពីរខាងលើ ហើយនៅពេលដែលអ្នកមានវា អ្នកគឺជាមនុស្សឯករាជ្យ និងរឹងមាំបំផុត៕

Banner Content

Related Article

0 Comments

Leave a Comment