2022/12/07 at 5:17 PM
Banner Top
អ្នកណាមិនឈឺ! កូន​កម្លោះ​ឱបថើប​សង្សារ​នៅ​នឹងមុខ​ កូន​ក្រមុំ នៅថ្ងៃមង្គលរបស់ខ្លួនព្រោះរឿងហួសចិត្តមួយ

ហុងកុង៖ យោងតាមការចុះផ្សាយរបស់ Blog Collectibles កាលពីពេលថ្មីនេះបានឲ្យដឹងថាមានរឿងដ៏គួរឲ្យហួសចិត្តមួយបានកើតឡើងកំឡុងពេល មានភ្ញៀវចូលរួមមកណែនតានតាប់។

បើតាមតាមការចុះផ្សាយរបស់ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងថា កំឡុងពេលដែលកូន​កំលោះ កូន​ក្រមុំ​មួយ​គូ​កំពុង​តែរៀបការ ក៏​មាន​មនុស្ស​ស្រី​ម្នាក់​ទៀត​មក​ឱប​កូន​កំលោះ​យ៉ាង​ស្អិត​រមួត ដែលធ្វើឲ្យភ្ញៀវចូលរួមហាក់ស្រឡាំងកាំងជាខ្លាំង ស្របពេលដែលកូនក្រមុំវិញហាក់ភ្លឹកនៅស្ងៀមមិនហាស្ដី តែកែវភ្នែកបាញ់ទៅរកកូនកំលោះក្នុងន័យបង្ហាញអារម្មណ៍ឈឺចាប់ នឹងខ្មាស់អ្នកចូលរួមជាពន់ពេក។

ក្រោយវីដេអូនេះត្រូវបានគេចែកចាយតៗគ្នាក្នងបណ្ដាយសង្គមរបស់ចិន បុរសដែលជាកូនកំលោះនិងនារីរូបស្រស់ដែលរត់មក​ឱបថើប​ប្ដីគេ ត្រូវអ្នកលេងបណ្ដាយសង្គមរិះគន់មិនសំចៃមាត់នោះឡើយ។

ហើយហេតុផលហួសចិត្តមួយដែលធ្វើឲ្យមានរឿងនេះកើតឡើយ នោះក៏ព្រោះតែដោយ​សារ​តែ​ចាញ់​ល្បែង និង​គ្មាន​លុយ​សង​ខាង​ស្រី ទើប​ឪពុក​ម្ដាយ​ខាង​ប្រុស​ត្រូវ​បង្ខំ​ចិត្ត​រៀបការ​កូន​របស់​ខ្លួន​ឲ្យ​គេ ដើម្បី​ជា​ការ​ដោះបំណុល ទាំង​កូន​ប្រុស​ខ្លួន​ឯង មាន​សង្សារ​រួច​មក​ហើយ៕

អត្ថបទ៖ មន្នី រចនា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

telegram : 066 74 3388