2022/11/29 at 1:39 AM
Banner Top
នារី ៣ប្រភេទដែលបុរសៗមិនប្រាថ្នាយកជាអនាគត

រឿងអនាគតគូស្រករមិនមែនជារឿងលេងសើចនោះទេទេ បើរើសខុសហើយគឺត្រូវរងកម្មជាក់ជាមិនខាននោះឡើយ។ស្វាមីភរិយាខ្លះប្រើពេលមើលចិត្តគ្នារាប់សិបឆ្នាំដើម្បីសម្រេចចិត្តរៀបការនឹងគ្នា ដើម្បីជៀសវាងភាពមិនចុះសម្រុងជាមួយគ្នា ទោះជាមើលចិត្តគ្នាយូរយ៉ាងណាក្ដី ក៏ត្រូវបែកគ្នាបើបុរសៗរើសចំជំពូកនារីៗទាំងបីប្រភេទនេះ។

​១. មាន​សង្សារច្រើនក្នុងពេលតែមួយ

រូបតំណាង

បើនិយាយពីភាពស្មោះត្រង់នារីម្នាក់នេះគឺសូន្យតែម្ដង។បើគាត់ស្មោះត្រង់មិនមែនគាត់ទាក់ទងបុរសបីបួនក្នុងពេលតែមួយនោះទេ បើអ្នកជាមនុស្សត្រឹមត្រូវ គួរតែបដិសេធពេលមានបុរសណាម្នាក់មកចែរចង់អ្នក។មនុស្ស​ប្រុស​ស្អប់​បំ​ផុត​គឺ​ការ​ផិត​ក្បត់​ហើយ​នារី​ប្រភេទ​នេះ ​មិនមែនជាដៃគូដែលបុរសៗប្រាថ្នាជាភរិយានោះឡើយ។

២.មិនយល់អ្វីទៅជាក្ដីស្រលាញ់ពិត

រូបតំណាង

នាងហាក់មិនអើពើរជាមួយនឹងការស្រលាញ់ដែលដៃគូបានផ្ដល់ឲ្យ កាយវិការហាក់ហីៗសោះអង្គើយមិនខ្វល់ពីអ្វីដែលម្ខាងទៀតចង់បាន។គាត់ប្រហែលជាសប្បាយជាមួយមិត្តភក្ដិច្រើនពេក រហូរដល់ទុកសង្សារចោល ឫអាចថានារីនោះលេងចរឹកពេក ចង់ឲ្យតែគេទ្រ គេលួង សុំប្រាប់ទៅចុះណាអ្នកជាប់ក្នុងបញ្ជីខ្មៅរបស់បុរសៗហើយ សូមកែទម្លាប់នេះចេញទៅ។

៣.ទំនាក់ទងបែបមិនច្បាស់លាស់

រូបតំណាង

ទាក់ទងគ្នាយូរហើយជាសង្សារក៏មិនដូចសង្សារ ជាមិត្តក៏ដូចជាមិនមែន តើជាអ្វីឲ្យពិតប្រាកដទៅ?គ្រាន់តែជាមនុស្សកំដររបស់នាងទេដឹង! បុរសម្នាក់ទាក់ទងនារីណាម្នាក់ព្រោះដើម្បីស្វែងយល់ពីគ្នា ធ្វើអ្វីដែលស៊ីចង្វាក់គ្នា តែបើអ្នកមិនផ្ដល់ភាពច្បាស់លាស់ឲ្យខ្លួនឯងផង ធ្វើមិចអ្នកអាចរកបុរសដែលច្បាស់លាស់ម្នាក់ សម្រាប់ខ្លួនឯងបានទៅ។បុរសៗអាចនឹងដកឃ្លាពីនាក់ម្ដងបន្តិចៗពេលអ្នកនៅតែមិនព្រមកែទម្លាប់អាក្រក់មួយនេះចេញ៕

អត្ថបទ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment