2022/12/07 at 1:21 PM
Banner Top
ឃើញហើយខ្លោចចិត្ត! គ្រួសារនៃសពបុរសវ័យ ៤៦ឆ្នាំស្លាប់ព្រោះកូវីដល្ងាចមិញនេះ បានត្រឹមទ្រហោយំពីផ្ទះពេលទទួលបានដំណឹងដ៏សោកសៅនោះ

ភ្នំពេញ៖ នាយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ នេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារសពលោក អ.ត្រី គឹម ឃីស៊ុន ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ និងបាននាំយកអំណោយរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

រូបភាព

ចំណែកឯ ភរិយា​របស់អ្នកជំងឺកូវីដ១៩ ដែលទើបទទួលមរណភាពកាលពីរសៀល​នេះ ឈរទប់ខ្លួនស្ទើមិនចង់ជាប់ ដៃខ្ទប់ទ្រូងទ្រហោយំពីផ្ទះសែនខ្លោចចិត្ត នៅពេលក្រុមការងារអភិបាលខណ្ឌទួលគោក ចុះសួរសុខទុក្ខ

យ៉ាងណាមិញសូមបងប្អូនការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ជៀសវាងការជួបជុំផ្សេងៗព្រមទាំងធ្វើតាមការណែនាំរបស់ក្រសួងដែលពាក់ព័ន្ធ ថែរក្សារអនាម័យផដែរ៕

រូបភាព
Banner Content

Related Article

0 Comments

Leave a Comment