2022/11/29 at 2:25 AM
Banner Top
អានហើយរន្ធត់ចិត្តណាស់! អ្នកម្ដាយមួយរូប សុំទោសទាំងទឹកភ្នែក ទៅកាន់កូន ក្រោយចម្លងកូវីដទៅកូនៗរបស់ខ្លួន

កាលពីវេលាម៉ោង ១០៖៣០នាទី ព្រឹក ថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២១ នេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា រំដួលពោធិ៍សាត់ បានរៀបរាប់ទាំងអួលដើមក អាណិតកូនស្រីទាំង៣ ដែលមកត្រូវឆ្លងជំងឺដ៏កាចសាហាវពីខ្លួនទាំងដែលលោកស្រីបានប្រយ័ត្នបំផុតហើយ។

ម្តាយដែលមានផ្ទុកកូវីដ១៩ម្នាក់នោះ បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលនៅលើគណនីយហ្វេសប៊ុករបស់គាត់ថា មិនគួរសោះ ម្តាយខំប្រយ័ត្នប៉ុណ្ណឹងដែរ នៅតែចម្លងទៅដល់កូនស្រីទាំងបីរបស់ខ្លួនបានទៀត ម្តាយពិតជាអាណិតកូនខ្លាំងណាស់ ឲ្យម្តាយសុំទោស នេះជាការរៀបរាប់ទាំងក្តុកក្តួលរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ ៕

Banner Content

Related Article

0 Comments

Leave a Comment