2022/11/29 at 2:10 AM
Banner Top
ក្ដៅៗ! តារាកំប្លែងម្នាក់ទៀតហើយ វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ អ្នកនាង ស្រី អ៊ីត ដែលពុកម៉ែ បងប្អូន និងទស្សនិកជនបានស្គាល់ថា អ្នកនាងជាតារាកំប្លែងល្បីមួយរូបរបស់ស្ថានីយទូរទស្សន៍ CTN ក្នុងក្រុមកំប្លែងនាយពែកមី នោះ បានបញ្ជាក់ថា នាងមានវិជ្ជមានជំងឺកូវីដ-១៩ ក្រោយបានជួបប្រាស្រ័យទាក់ទងជាមួយនឹង កញ្ញាវី ឌីណែត។

ស្រី អ៉ីត 

យ៉ាងណាមិញ អ្នកនាងបានបញ្ជាក់ថា នាពេលបច្ចុប្បន្នអ្នកនាង ត្រូវបានក្រុមគ្រូពេទ្យជំនាញបញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ កុងអង់ទីណង់តាល់ The Great Duck ហើយ៕

ស្រី អ៉ីត និងក្រុមការងារ

គួររំលឹកផងដែរថា គិតមកត្រឹមពេលបច្ចុប្បន្ននៅក្នុងរង្វង់អ្នកសិល្បៈ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងឃើញថាមាន អ្នកសិល្បៈល្បីៗមួយចំនួនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ក្នុងនោះបន្ទាប់ពីពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, និង លោក Eco Vak Song ដែលជា ផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, អ្នកនិពន្ធនិងដឹកនាំថតចម្រៀងលោក វ៉ែន វណ្ណា ហើយជាក់ស្តែងពេលនេះ គឺតារាកំប្លែង នាងអ៉ីត តែម្តង

អ្នកនាងស្រី អ៉ីត
អ្នកនាងស្រី អ៉ីត

ប្រភព៖ KhmerLoad

Banner Content

Related Article

0 Comments

Leave a Comment