2022/11/29 at 12:45 AM
Banner Top
បួនចំណុចដែលអ្នកគួរដឹង!ហើយត្រូវតែរកការងារធ្វើមុនបញ្ចប់ឆ្នាំទី៤

យល់ដឹង៖ សំនួរ​ដែល​យើងតែងតែស្ដាប់ឮពីប្អូនៗនិស្សិតជារឿយៗថាតើ គួរតែរៀនចប់​ចាំរក​ការងារ​ធ្វើ ឬ​ក៏រៀន​ផង​ស្វែងរក​ការងារ​ផង​? យ៉ាង​ណា​មិញ​សូម​ប្រាប់​ទៅ​ចុះ​ណា​ពេល​ដែល​អ្នក​យក CV ទៅដាក់​ស្វែង​រកការងារធ្វើនៅ​ក្រុមហ៊ុន​ ឬ​អង្គភាព​ណា​ក៏ដោយ ក៏គេ​តែងតែ​ស្វែងរក​អ្នក​បទពិសោធន៍​លើការងារ​នោះដែរ។ ចុះបើចាំចប់ឆ្នាំទី៤ ចាំរកការការធ្វើ តើ​អ្នកមានបទពិសោធន៍មកពីណាទៅ? ហើយនេះជាមូលហេតុចម្បងមួយផងដែរ ដែលនិស្សិតភាគ​ច្រើនតែងតែ​ត្អូញ​ត្អែរ​ពីរឿងអត់ការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សារួច។

ហើយខាងក្រោមនេះជាហេតុផលសំខាន់បំផុតដែលអ្នកគួរតែដឹង ថាតើហេតុអ្វីចាំបាច់ត្រូវរកការងារធ្វើចាប់តាំងពីឆ្នាំទី១ មក៖

១. ពិបាករកការងារធ្វើ នៅពេលរៀនចប់

រូបតំណាង

គ្មានបទពិសោធន៍ការងារ មិនដែលប្រឡូកក្នុងការងារ ឬស្ម័គ្រចិត្តក្នុងការងារណាមួយ អ្នកនឹងប្រឈមនឹងផលលំបាកមួយនេះ គឺរៀនចប់ហើយ តែគ្មានការងារធ្វើ។

២. ការងារមិនសមនឹងសមត្ថភាពរបស់អ្នក

រូបតំណាង

 ក្រុមហ៊ុន ឬស្ថាប័នជាច្រើនរើសមនុស្សធ្វើការ តែការងារទាំងនោះបែរជាមិនសាកសមនឹងអ្នក ព្រោះអ្នកគ្មានសមត្ថភាពឈោងចាប់ការងារទាំងនោះ ដោយសារតែអ្នកមិនមានបទពិសោធន៍ការងារ។

៣. ប្រាក់ខែមិនសមតម្លៃ

រូបតំណាង

អ្នកត្រូវដឹងរឿង១ ប្រសិនអ្នកគ្មានបទពិសោធន៍ការងារ កុំសង្ឃឹមណា ថាអ្នកអាចទទួលបានប្រាក់ខែខ្ពស់ តាមចិត្តដែលអ្នកចង់បាន។

៤. ខាតពេលយ៉ាងច្រើន គ្រាន់តែដើររកការងារធ្វើ

រូបតំណាង
រូបតំណាង

អត់បទពិសោធន៍ការងារ ពិបាកបន្តិចហើយក្នុងការរកការងារធ្វើ។

អត្ថបទ៖ សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment