2022/12/08 at 11:39 AM
Banner Top
មករៀននៅភ្នំពេញដំបូងៗអ្នកគួរចេះប៉ុន្មានក្បាច់នេះ ដើម្បីរកលុយបានខ្លះ សម្រាប់សន្សំទុកនិង ចាយវាយ

យល់ដឹង៖ សម្រាប់សិស្សានុសិស្សដែលមានជីវភាពមិនសូវធូរធាខ្លាំង ការម្រេចចិត្តបន្តការសិក្សាប្រាកដជាមានជួបនូវបញ្ហាខ្លះៗជាពុំខាន ជាពិសេសរឿងថវិកាក្នុងការចាយវាយពេលមកបន្តការសិក្សានោះឯង។ ដូចដែលបានដឹងស្រាប់ហើយសម្រាប់និស្សិតដែលមានជីវភាពមិនសូវធូរធាគឺត្រូវការ ការចាយវាយរិតត្បិតបន្តិចព្រោះគ្រួសារពួកគាត់ខ្សត់ខ្សោយ ការចាយរាយខ្វះមុខខ្វះក្រោយ។

ដូចនេះ ដើម្បីឲ្យដឹងគន្លឹះខ្លះៗពីរបៀបចាយ របៀបសន្សំ និងរបៀបរក ពេលឡើងមករៀននៅភ្នំពេញប្អូនៗគួរដឹងតិចនិចខ្លះៗក្នុងការរស់នៅប្រចាំថ្ងៃដោយខ្លួនឯងទទួលខុសត្រូវដោយខ្លួនឯងបានចំណុចទាំងនោះរួមមាន ៖

១ ការចាយវាយលុយកាក់

រូបតំណាង

ឃើញអ្វីមិនមែនចេះតែទិញនេះ ទិញនោះតាមចិត្តចង់នោះទេ យើងត្រូវចេះលៃលកចាយយ៉ាងណា ឲ្យគ្រប់ខែ រឺអាចចាយដល់ខែថ្មីរិតតែល្អ ព្រោះលុយដែលឪពុកម្តាយផ្តល់ឲ្យគឺគម្រប់តែ១ខែប៉ុណ្ណោះ ។ ទិញអ្វីដែលចាំបាច់ កុំទិញតាមចិត្តចង់ បើមិនដូចនេះទេ អ្នកប្រាកដជាចាយមិនគ្រប់ឡើយ ។

២ ការន្សំលុយ

រូបតំណាង

យើងត្រូវចេះសន្សំលុយតាមដែលអាចធ្វើទៅបាន តិចតួចក៏ត្រូវចេះសន្សំដែរ ។

  • រៀនសន្សំពិតិចទៅច្រើន
  • រៀនទទួលខុសត្រូវដោយខ្លួនឯង

៣ ការរកលុយនៅពេលសិក្សា

រូបតំណាង

ជាការពិតណាស់ ការស្វែងរកការងារធ្វើនៅអំឡុងពេលសិក្សា ជាពិសេសរៀនផង ធ្វើការផង វាពិតជាពិបាកគួរសមដែរ​។ សម្រាប់កូនអ្នកមាន គឺគេប្រឹងរៀនរហូតចប់ ទើបគេរកការងារធ្វើ ចំណែកយើងជាកូនអ្នកអត់ ចាំបាច់ត្រូវតែតស៊ូស្វែងរកការងារធ្វើដើម្បីបានលុយខ្លះៗមកផ្គត់ផ្គង់ការសិក្សារនិងការចាយវាយរបស់ខ្លួន។ ដូចនេះយើងត្រូវ ៖

  • ស្វែងរកការងារណាមួយដែលអាចធ្វើការក្រៅម៉ោងបាន ដែលមិនប៉ះពាល់ដល់ការសិក្សា ។
  • ការរកការងារក្រៅម៉ោង ប្រៀបដូចជាយើងបានយល់ពីបទពិសោធន៏បណ្តើរៗទម្រាំយើងរៀនចប់ ហើយហ្វឹកហាត់ លត់ដំ កុំឲ្យយើងខ្ជឹលច្រអូស ។
  • លុយដែលរកបាន ត្រូវចេះសន្សំ ១០ភាគរយ នៃប្រាក់ខែរបស់យើង ដើម្បីទុកថ្ងៃណាដែលយើង ឈឺថ្កាត់ផ្សេងៗ រឺទុកបម្រុងផ្សេងៗ៕

អត្ថបទ៖ សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment