2022/12/10 at 4:55 PM
Banner Top
ត្រូវប្រាកដចិត្តថា ខ្លួនអ្នកលែងត្រូវការ ការសប្បាយខាងក្រៅហើយ​ មុននឹងសម្រេចចិត្តរៀបការ

មិនថាជាមនុស្សប្រុស ឬមនុស្សស្រីនោះទេ ការសប្បាយវាជារឿងមួយដែលគ្រប់គ្នាតែងតែត្រូវការ ជាពិសេសគឺស្ថិតក្នុងភាពជាយុវវ័យនេះតែម្ដង ។ ដូច្នេះហើយ ចង់ប្រាប់ថា ការដើរលេង ស៊ីចាយ សប្បាយនៅខាងក្រៅផ្ទះ វាជាអ្វីដែលអ្នកនៅលីវអាចធ្វើបាន ព្រោះមិនមានប្ដីប្រពន្ធ មិនមានកូនជាប់ដៃជាប់ជើងចាំឲ្យយើងត្រូវទទួលបន្ទុកនិងមើលថែរក្សារ។

ប៉ុន្តែសម្រាប់អ្នកដែលរៀបការមានគ្រួសារ មានប្ដីមានប្រពន្ធហើយថែមទាំងមានកូននៅក្នុងបន្ទុក ពិតណាស់ អ្នកមិនអាចដើរលេងសប្បាយជាមួយមិត្តភក្តិនៅខាងក្រៅ ដោយមិនខ្វល់ ចាំបាយទឹកអ្នកនោះឡើយ។ ព្រោះតែហេតុនេះហើយ មុននឹងសម្រេចចិត្តរៀបការ មិនថាមនុស្សស្រី ឬមនុស្សប្រុសនោះទេ អ្នកត្រូវតែប្រាកដចិត្តថា អ្នកបានលះបង់រាល់ការសប្បាយហ៊ឺហា ការដើរលេងខាងក្រៅ ជួបជុំស៊ីផឹក មិត្តភក្តិហើយ ដើម្បីប្ដូរយក សេចក្ដីសុខ ភាពកក់ក្ដៅ និងការជួបជុំដ៏រីករាយជាមួយក្រុមគ្រួសាររបស់អ្នក។

យ៉ាងណាមិញ ប្រសិនបើអ្នកមិនអាចលះបង់ការសប្បាយតែម្នាក់ឯង ជាមួយនឹងមិត្តភក្តិខាងក្រៅរបស់អ្នកបានទេ នោះអ្នកក៏មិនគួររៀបការ សាងគ្រួសារនោះឡើយ អ្នកមិនគួរធ្វើឱ្យដៃគូ ឬសមាជិកក្នុងគ្រួសាររបស់អ្នក ត្រូវមកអង្គុយចាំផ្លូវអ្នករាល់ថ្ងៃ រាល់យប់ ដោយការខឹង អន់ចិត្ត លាយឡំនឹងការគិត បារម្ភ ខ្វល់ខ្វាយពីអ្នករាល់ពេលនោះដែរ។​ ព្រោះថា ការរៀបការ គឺជាការចាប់ផ្ដើមសាងគ្រួសារ ដើម្បីបង្កើតនូវសុភមង្គលរួមគ្នា មិនមែនបង្កើតហើយ ក៏ព្រងើយកន្តើយទុកគ្នាចោលនោះឡើយ៕

Banner Content

Related Article

0 Comments

Leave a Comment