2022/12/01 at 1:45 PM
Banner Top
តិចនិចថតរូបតាម​ទូរស័ព្ទ៧យ៉ាង អាចជួយឲ្យអ្នកថតបានស្អាតដូចអ្នកជំនាញ!

បរទេស៖ សម្រាប់អ្នកចូលចិត្តថតរូបតាម​ទូរស័ព្ទ ឫការ​ថត ​Selfie​ ប្រាកដណាស់ពិតជាចង់បាននូវតិចនិចថ្មីៗដើម្បីជួយដល់ការថតរូបឲ្យកាន់តែបានស្អាត។យោងតាមការចុះផ្សាយរបស់ ​tomsguide​ បានចែករំលែកនូវក្បាច់ពិសេសៗដើម្បីជួយឲ្យលោកអ្នកថតរូបទៅបានស្រស់ស្អាត។

ចង់ដឹងថាក្បាច់ពិសេសៗនោះមានអ្វីខ្លះទៅ តោះទៅតាមដានទាំងអស់គ្នា៖

​​​៧. ​​ប្ដូរ​ស្ទីល​ថ្មី

រូបតំណាង

សាក​ប្ដូរ​ស្ទីល​ដូចជា​កាន់​តុក្កតា ​​ឱន​ផឹក​កាហ្វេ​ ​ថតបែបមិនដឹងខ្លួន ឬ​ថត​ជុំ​មិត្តភ័ក្ដិ​ពីរ​បី​នាក់​ម្ដង​មើល៍។ ​

៦. ​រើស​ Background

រូបតំណាង

ត្រូវ​ឆែក​មើល​​ខាងក្រោយ​ខ្នង​ផង​ថា ​មាន​អ្វី​រញ៉េរញ៉ៃ​ឬ​អត់? ​បើ​មាន​ គួរ​ស្វែង​រក​ជ្រុង​ផ្សេង​ដែល​ល្អ​សឹម​ថត។ ​​បើ​ Background ​ដដែល​ៗ ​ម៉េច​មិន​សាក​ប្ដូរ​រសជាតិ​ដូចជា​ស្វែង​រក​កន្លែង​ធម្មជាតិ​ដូចជា ​ជួរ​ភ្នំ​ ឬ​វាល​ស្រែ​ខៀវស្រងាត់​ធ្វើ​ជា​ Background ​ម្ដង​មើល៍។

៥. ​​​​​​​ប្រើ​កម្មវិធី​ជំនួយ

រូបតំណាង

គួរ​ប្រើ​កម្មវិធី​ជំនួយ​នៅ​ពេល​ថត​ដើម្បី​ធ្វើ​ឲ្យ​សាច់​ម៉ត់​ស្អាត​ជាង​មុន ​​ឬ​បើ​អាច​ក្រោយ​ថត​ហើយ​អ្នក​គួរ​យក​មក​ Edit ​ឲ្យ​បាន​ស្អាត​សិន​មុន​នឹង​ Post ​ចេញ។ ​​​តែ​មិន​ត្រូវ​ដាក់​ឲ្យ​រលោង​ពេក​រហូត​បាត់បង់​ភាព​ដើម​ទាំង​ស្រុង​ទេ​​។

៤. ​កំណត់​ពេល

រូបតំណាង

​បើ​អ្នក​ចង់​ថត​មួយ​ជំហរ​ខ្លួន​គួរ​កំណត់​ពេល​​កាមេរ៉ា​ឲ្យ​ថត​ដោយ​ខ្លួន​ឯង ​ដូចជា ​៣ ​ឬ​ ៥ ​វិនាទី។ ​បើ​អាច​គួរ​ប្រើ​កាមេរ៉ា​ក្រោយ​ ព្រោះ​វា​មាន​ទំហំ​ Mega Pixel ​ធំ ​​និង​មិន​បែក​ Noise។

៣.​ រក​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់

រូបតំណាង

មុន​នឹង​ថត​ត្រូវ​ឲ្យ​ច្បាស់​ថា ​កន្លែង​ដែល​អ្នក​ថត​គឺ​មាន​ពន្លឺ​គ្រប់គ្រាន់​អាច​មើល​ឃើញ​មុខ​ច្បាស់។ 

២. ការញញឹម

រូបតំណាង

ស្នាម​ញញឹម​ក៏​ជា​ចំណុច​ទាក់ទាញ​នៃ​រូបភាព ​ជាង​រូបថត​ដែល​មាន​មុខ​ក្រញូវ​មិន​សប្បាយ​ចិត្ត​ដែរ។

១. ​រក​ជ្រុង​ដែល​ស៊ី​បំផុត​នឹង​ទម្រង់​មុខ​របស់​អ្នក

រូបតំណាង

មនុស្ស​ម្នាក់​ៗមាន​ទម្រង់​មុខ ​ឬ​ដង​ខ្លួន​ស្អាត​ខុស​ប្លែក​ពី​គ្នា។ ​អ្នក​ខ្លះ​ស្អាត​ពេល​មើល​ពី​ចំហៀង ​ខ្លះ​ស្អាត​មើល​ពី​មុខ​ចំ​ ឯ​អ្នក​ឯ​ទៀត​ស្អាត​ស្អាត​ពេល​មើល​បញ្ឆិត។ ​​​ដូច្នេះ ​ពេល​នៅ​ម្នាក់​ឯង ​អ្នក​អាច​សាកល្បង​ថត​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​​ថត​ពី​ជ្រុង​ណា​ទើប​មុខ​របស់​អ្នក​មើល​ទៅ​ស្អាត​ជាង​គេ៕

Banner Content

Related Article

0 Comments

Leave a Comment