2022/12/07 at 5:31 PM
Banner Top
ទម្លាប់អាក្រក់ ៨យ៉ាង ដែលធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន

មានឆ្ងល់អត់ សុខៗស្រាប់តែឡើងទម្ងន់ដោយមិនដឹងខ្លួន? ជាធម្មតា ស្រ្តីមុនឈានចូលដល់វ័យ៣០ឆ្នាំ ទូទៅមិនសូវមានបញ្ហាទៅលើការឡើងទំងន់នោះទេ ព្រោះថាប្រព័ន្ធរំលាយអាហារ​ និង​ការដុតជាតិខ្លាញ់នៅធ្វើការបានល្អ ដូចច្នេះទោះបីញ៉ាំយ៉ាងណាក៏ដោយវាមិនមែនជាជាបញ្ហាចោទនោះទេ។

តែបើឈានចូលវ័យ ៣០ជាងហើយនោះ អ្វីៗមិនងាយស្រួលនោះទេ ញ៉ាំអីតិចក៏ងាយនឹងធាត់បានដែរ។

រូបតំណាង

ចង់ដឹងមែនទេធ្វើយ៉ាងណាទើបអាចទប់ស្កាត់បាន? តោះទៅអានអត្ថបទខាងក្រោម៖

១. គេងមិនគ្រប់

រូបតំណាង

សម្ពាធ ឬស្ត្រេស ក៏ជា​មូល​ហេតុ​ធ្វើ​ឲ្យអ្នក​គេងមិនលក់​ ហើយ​បង្កើត​អ័រម៉ូន​ធ្វើឲ្យអ្នក​ចេះតែឃ្លាន ហើយ​ឡើង​ជាតិខ្លាញ់​ផងដែរ។

២. ផឹកភេសជ្ជៈមានជាតិផ្អែមច្រើន

រូបតំណាង

ការទម្លាប់ញ៉ាំភេសជ្ជៈដែលមានជាតិផ្អែម វាពិតជាងាយស្រួលធ្វើឲ្យអ្នកផ្ទុកនូវកាឡូរីច្រើននៅក្នុងខ្លួន ដែលបណ្ដាលឲ្យអ្នកចេះតែឡើងទម្ងន់មិនឈប់។

៣. ទម្លាប់មិនញ៉ាំអាហារពេលព្រឹក

រូបតំណាង

ពិតណាស់រាងកាយរបស់អ្នកគឺត្រូវការអាហារ ពេលព្រឹកជាចាំបាច់។

៤. ញ៉ាំលឿនពេក

រូបតំណាង

កាលណាលោកអ្នកញ៉ាំលឿនពេក អ្នកពុំបានទំពាឲ្យម៉ដ្ឋនោះឡើយ ហើយនេះជាមូលហេតុដែលបង្ករឲ្យ ក្រពះពិបាកក្នុងការរំលាយអាហារ។ ញុំាលឿនពេក អាចធ្វើ​ឲ្យឈឺពោះ ព្រោះក្រពះកិនមិនទាន់។​

៥. ទម្លាប់បង្អត់អាហារ

រូបតំណាង

បើសិនលោកអ្នកមិនញ៉ាំអាហារឲ្យបានទៀងម៉ោងនោះទេ អ្នកនឹងចាប់ផ្ដើមឃ្លានខ្លាំង ហើយពិបាកក្នុងការទប់អារម្មណ៍ ញ័រដៃញ័រជើងមិនខាន ម៉្យាងទៀតអ្នកនឹងចាប់ផ្ដើមញ៉ាំច្រើនជាងមុនទៅទៀត។

៦. មិន​សូវ​​បាន​​ធ្វើសកម្មភាពឲ្យចេញ​ញើស

រូបតំណាង

បើទោះបីជាអ្នកខិតខំកាត់បន្ថយអាហារក៏ដោយ ប៉ុន្តែប្រសិនបើអ្នកមិនបានហាត់ប្រាណនោះទេ គឺកាឡូរីនៅក្នុងអាហារដែលអ្នកញ៉ាំគឺមិនអាចដុតនោះឡើយ។

៧. មើលទូរស័ព្ទ ឬ​ទូរទស្សន៍អំឡុងពេលញ៉ាំអាហារ

រូបតំណាង

ការស្រាវជ្រាវបានបង្ហាញថា មនុស្សម្នាក់អាចញ៉ាំអារហារបានច្រើនជាងធម្មតា គឺ​នៅពេលកំពុងមើលទូរទស្សន៍ រឺចុច​ទូរស័ព្ទ។

៨. ញ៉ាំអាហារច្រើនប្រភេទក្នុងពេលតែមួយ

រូបតំណាង

ជាទូទៅ បើមានអាហារច្រើនមុខក្នុងតុតែមួយ​ វាជាដើមហេតុដែលធ្វើឲ្យអ្នកញ៉ាំកាន់តែច្រើនជាងមុន៕

អត្ថបទដោយ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment