2022/12/07 at 5:54 PM
Banner Top
មូលហេតុចម្បងៗ ៥យ៉ាង ដែលធ្វើឲ្យស្ត្រីមករដូវមិនទៀង

សុខភាព៖ ជាធម្មតា វដ្ដរដូវរបស់មនុស្សស្រីនីមួយៗកើតឡើងរៀងរាល់ ២៨ថ្ងៃម្តង ហើយវាអាចមានរយៈពេលចន្លោះពេលពី ៥ ទៅ​ ៧ថ្ងៃ។

អ្នកដឹងទេ តើមូលហេតុចម្បងអ្វីដែលធ្វើឲ្យស្ត្រីមករដូវមិនទៀងនោះ?ខាងក្រោមនេះជាមូលហេតុធំៗ៥ដែលអ្នកមិនគួរមើលរំលង។

៥. របបអាហារ

បើសិនអ្នក មិនសូវបានញ៉ាំអាហារដែលមានជីវជាតិ ទាំងសាច់ បន្លែ ផ្លែឈើគ្រប់គ្រាន់ តែបែរជាញ៉ាំអាហារដែល​មាន​ជាតិខ្លាញ់ ម្ហូបបំពង ទៅវិញនោះ វាអាចបង្កការរំខានដល់ការមករដូវដែរ។

៤. វ័យ

ជាទូទៅការមករដូវ ២ឆ្នាំដំបូង របស់ មនុស្សស្រីជាច្រើនអាចនឹងមានការមករដូវលើសកាលកំណត់ ច្រើនៗ និង ២ឆ្នាំ​ចុងក្រោយ នៃការមករដូវក៏អាចកើតមានបញ្ហារាំងរដូវ ឬតិចជ្រុលផងដែរ។

៣. ប្រតិកម្មថ្នាំ 

រូបតំណាង

បើលោកអ្នកលេបថ្នាំសម្រកទម្ងន់ ថ្នាំពន្យារកំណើត ឬប្រើប្រាស់ឧបករណ៍ពន្យារកំណើតណាមួយ អាចធ្វើឲ្យ​បង្អាក់​ភាព​សកម្មនៃវដ្ដរដូវដែលពេលខ្លះអាចមានរដូវតិច និងខែខ្លះមិនមានតែម្តង។ 

២. បញ្ហាស្ត្រេស 

រូបតំណាង

នៅពេលដែលអ្នកមានភាពតានតឹងក្នុងអារម្មណ៍ គិតច្រើន អាចឲ្យអ្នកគេងមិនលក់ វាអាចប៉ះពាល់ដល់អ័រម៉ូន និងមិនអាច​មករដូវដូចពេលធម្មតា។

១. ការហាត់ប្រាណជ្រុល

រូបតំណាង

បើសិនលោកអ្នកធ្វើសកម្មភាពជ្រុល ដែលបានធ្វើឲ្យអ្នកចំណាយកម្លាំង លើសពីអ្វីដែលអ្នកមាន អាចបង្កឲ្យអ្នកអស់​កម្លាំង​ល្ហិតល្ហៃ អ័រម៉ូនប្រែប្រួលផងដែរ៕

អត្ថបទដោយ៖ រ៉ន សុផាន់ណា

Banner Content

Related Article

0 Comments

Leave a Comment

ពាណិជ្ជកម្ម

អ្នកប្រហែលចូលចិត្ត

អត់ខ្លាចនរកសោះ! ​យុវជន​៣​នាក់ ​ប្រើ​កាំភ្លើង(​ហ្គាស់) ដើរ​សម្លុត​ព្រះសង្ឃ​តាម​វត្ត​យក​ទូរសព្ទ​ ចុងក្រោយត្រូវសមត្ត​កិច្ចចាប់ខ្លួន
រំជួលចិត្តណាស់! ហេង ប៊ុនលាភ ស្រាប់តែពោលពាក្យបែបនេះទៅកាន់កូនៗ ក្រោយស្ថានភាពជំងឺ កាន់តែធ្ងន់ធ្ងរ
ស្ងាត់ៗ យាយតយ បង្ហាញភស្តុតាងមួយដែលបញ្ជាក់ថា ខ្ញុង ជំពាក់ប្រាក់ជាង ៥ពាន់ដុលារ តែមិនព្រមសង(មានវីដេអូ)
តស៊ូណាស់! តារាកូរ៉េ ៤រូប ទម្លាយប្រាប់ថា ធ្លាប់ធ្លាក់ការប្រកួតដល់ទៅ ៥០ដង ទម្រាំអាចល្បីល្បាញដល់សព្វថ្ងៃ
មិនខ្លាចនឹងបង្ហាញឲ្យគេបានដឹង តារាចម្រៀង ៣ដួងនេះ តែងតែបង្ហាញអ្វីដែលជាខ្មែរ នៅលើឆាកអន្តរជាតិ
telegram : 066 74 3388