2022/12/07 at 6:16 PM
Banner Top
ថ្មីទៀតហើយ! បុរសជើងល្អម្នាក់លួចលុយពីស្រីស្នេហ៍ជាង៤ម៉ឺនដុលារ ផ្ញើទៅឲ្យប្រពន្ធ

វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់ នៅទីក្រុង Da Nang ត្រូវបានឃុំខ្លួន បន្ទាប់ពីបានលួចលុយប្រហែល ១.១ ពាន់លានដុង ស្មើនឹង ៤៨,៤៥៨ ដុល្លារ ពីគូស្នេហ៍របស់ខ្លួន​ ហើយប្រគល់ឱ្យប្រពន្ធ។

បុរសដៃឆៅខាងលើត្រូវបានគេស្គាល់ថាឈ្មោះ Tuan លោកបានទាក់ទងនារីម្នាក់ដែលមានវ័យជាង ៣១ឆ្នាំ ដែលមានឈ្មោះថា Hoa ដោយពួកគេទាំងពីរបានស្គាល់គ្នាតាមបណ្ដាញសង្គម នឹងចាប់ផ្ដើមទាក់ទងគ្នាកាលពីខែធ្នូ ឆ្នាំ២០២១។ យ៉ាងណាមិញកាលពីថ្ងៃទី ០៤ ខែមករា ពួកគេទាំងពីរនាក់បានណាត់គ្នានៅស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​ស្រុកមួយ ស្របពេលនោះដែរ Tuan បានខ្ចីទូរស័ព្ទរបស់គូស្នេហ៍របស់ខ្លួន ដោយនិយាយថាលោកត្រូវការទាញយកកម្មវិធីមួយ។ អ្នកនាង Hoa បានឱ្យទូរស័ព្ទរបស់នាងទៅ Tuan ហើយបន្ទាប់មកចូលគេង។

Tuan បានប្រើទូរស័ព្ទរបស់ Hoa ដើម្បីចូលទៅក្នុងគណនីរបស់នាង បន្ទាប់មកបានផ្ញើប្រាក់ទាំងអស់នៅក្នុងកុងរបស់ Hoa ទៅឱ្យប្រពន្ធរបស់ខ្លួន។ លោក​ថា ភរិយា​របស់​លោក​បាន​ប្រើប្រាស់​ប្រាក់​ចំនួន ១៨៥ លាន​ដុង ដើម្បី​សង​បំណុល ដោយ​ដាក់ ៥០០ លាន​ដុង​ទៅក្នុង​គណនី​សន្សំ និង​ដក​ចេញ​ជា​សាច់ប្រាក់​ចំនួន ៤៤៣ លាន​ដុង​៕

 បុរស Luu Manh Tuan 

ប្រភព៖ VN express

Banner Content

Related Article

0 Comments

Leave a Comment